បកប្រែសៀវភៅកុមារពីផ្ទះរបស់អ្នក

អង្គការមូលនិធិអាស៊ី កំពុងស្វែងរកអ្នកបកប្រែស្ម័គ្រចិត្ត ដែលអាចបកប្រែសៀវភៅកុមារ។ បើសិនជាអ្នកអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ មានសេវាអ៊ីនធើណែតប្រើប្រាស់ និងមានឧបករណ៍ដូចជា ស្មាតហ្វូន ថេបប្លេត ឬកុំព្យូទ័រ ដូច្នេះអ្នកអាចចាប់ផ្តើមជួយដល់កុមារក្នុងសហគមន៍របស់អ្នកបានហើយ។ ការបកប្រែសៀវភៅសម្រាប់បណ្ណាល័យឌីជីថលLet's Read មានភាពងាយស្រួល ដោយគ្រាន់តែធ្វើតាមជំហានខាងក្រោមនេះ៖

  1. សូមចូលទៅកាន់៖ www.LetsReadAsia.org នៅលើស្មាតហ្វូន ថេបប្លេត ឬកុំព្យូទ័ររបស់អ្នក។ សូមចុចយកពាក្យ «ចុះឈ្មោះដើម្បីបកប្រែ» នៅខាងលើបង្អស់នៃផ្នែកខាងស្តាំនៃទំព័របណ្ណាល័យ។ 

  2. សូមចុះឈ្មោះជាមួយគណនីGoogle របស់អ្នក (gmail) (បើសិនជាអ្នកមិនទាន់មានគណនីទេ អ្នកអាចបង្កើតបានដោយមិនគិតថ្លៃ)

  3. នៅពេលអ្នកបានចុះឈ្មោះរួចហើយ សូមជ្រើសរើសភាសា។ បន្ទាប់មក សូមស្វែងរកសៀវភៅណាមួយដោយចុចលើសៀវភៅនោះដែលបានបង្ហាញនៅខាងក្រោម ឬស្វែងរកឈ្មោះសៀវភៅនោះតែម្តង។ 

  4. សូមចុចចុះមកក្រោមបំផុត និងចុចប៊ូតុងបន្ថែមការបកប្រែថ្មីដោយចុចយកភាសាដែលអ្នកចង់បកប្រែ (ពីអង់គ្លេស មកខ្មែរ)។ សៀវភៅខ្លះ ប្រហែលជាធ្លាប់មានការបកប្រែរួចមកហើយ។ សូមពិនិត្យមើលខាងក្រោមបង្អស់នៃទំព័រ ដើម្បីដឹងថាតើ សៀវភៅនេះធ្លាប់មានការបកប្រែហើយឬនៅ។ បើសៀវភៅដែលអ្នកចង់បកប្រែនោះ ធ្លាប់មានការបកប្រែពីភាសាអង់គ្លេស មកភាសាខ្មែររួចមកហើយ សូមចុច «ចូលរួម» ដោយមិនចាំបាច់ចុចប៊ូតុងបន្ថែមការបកប្រែថ្មីទេ។ ប៉ុន្តែបើសិនជា សៀវភៅដែលអ្នកចង់បកប្រែនោះ មិនមានប៊ូតុងសម្រាប់ចុចក្នុងការ«ចូលរួម»នោះទេ នេះមានន័យថាសៀវភៅនេះបានបោះផ្សាយជាភាសាខ្មែររួចមកហើយ ដូច្នេះ សូមអ្នកស្វែងរកសៀវភៅថ្មីផ្សេងទៀត។ 

  5. សូមចុចបញ្ចូន និងរក្សាទុក ការបកប្រែនៃទំព័រនីមួយៗ។ 

  6. នៅពេលអ្នកបានរក្សាទុកការបកប្រែសម្រាប់គ្រប់សន្លឹកនៃសៀវភៅហើយ សូមចុចបញ្ចូនការបកប្រែ ដោយចុចប៊ូតុងនៅខាងលើនៃទំព័រ។ អ្នកក៏អាចបន្តជ្រើសរើសសៀវភៅផ្សេងទៀតដើម្បីបកប្រែ។ 

 

ការបកប្រែរបស់អ្នក និងរបស់អ្នកស្ម័គ្រចិត្តដទៃទៀតនឹងត្រូវបានពិនិត្យមើលដោយ អ្នកជំនាញមុននឹងបោះផ្សាយសៀវភៅនោះលើបណ្ណាល័យឌីជីថលជាសាធារណៈ។ 

សៀវភៅដែលត្រូវបកប្រែ

នេះជាសៀវភៅដែលយើងកំពុងបកប្រែក្នុងសប្តាហ៍នេះ។ សូមជ្រើសរើសសៀវភៅដំបូងដែលអ្នកចង់បកប្រែ និងចាប់ផ្តើមពីទំព័រទីមួយ!

ព័ត៌មានជាជំនួយសម្រាប់ការបកប្រែ