តោះអាននៅផ្ទះ

បន្តការសិក្សា និងភាពរីករាយ

នេះជាពេលវេលាដែលកុមារ ត្រូវការសៀវភៅជាងពេលណាទាំងអស់

ទំាំងនេះជាបណ្តុំសៀវភៅកុមារ សកម្មភាពអំណាន ជំនួយសម្រាប់ការសន្ទនា និងគំនូរសម្រាប់ផាត់ពណ៌ ដើម្បីជួយកុមារឱ្យបន្តការសិក្សា​ និងអភិវឌ្ឍ ក្នុងអំឡុងពេលនៅផ្ទះ។ 

សៀវភៅអំពីសុខភាព ក្រុមគ្រួសារ មិត្តភាព និងសហគមន៍ ទាំងនេះ បានរំឮកយើងថា យើងនឹងដើរទៅមុខបន្តទៀតបាន នៅពេលដែលយើងចេះជួយគ្នាទៅវិញទៅមក។ 

ទាំងនេះជាសៀវភៅពេញនិយម និងសកម្មភាពអំណានខ្លះៗដែលទាក់ទងនឹងការរក្សាសុខភាពល្អ។ 

សៀវភៅពេញនិយម និងសកម្មភាពអំណាន ដែលអាចជួយឱ្យកុមារអភិវឌ្ឍ ភាពច្នៃប្រឌិត ការស្រមើស្រមៃ និងជំនាញក្នុងការដោះស្រាយបញ្ហា ដែលទាំងនេះជាអ្វីដែលពួកគេនឹងត្រូវការសម្រាប់ការងារក្នុងសតវត្សរ៍ទី២១។

 

បណ្តុំសៀវភៅដែលមានតួអង្គប្លែកៗ ដោយពួកគេសិក្សាអំពីស្ទែម ដែលមានដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា សំណង់ស៊ីវិល និងគណិតវិទ្យា។ 

សៀវភៅ និងសកម្មភាពអំណានសម្រាប់កុមារ ក្នុងការសិក្សាពីភាពធន់ទ្រាំ និងចេះបត់បែនក្នុងពេលវេលាលំបាក។ 

 

#LetsReadAtHome

សូមចែករំលែករូបភាពអ្នកអានជាមួយកុមារនៅផ្ទះ លើ Facebook Instagram និង Twitter ដោយដាក់ #តោះអាននៅផ្ទះ និង #LetsReadAtHome ។ អ្នកនឹងអាចឃើញរូបភាពនៅទីនេះ។ 

 

ទាំងនេះជាសៀវភៅពេញនិយម ដែលអាចជំរុញឱ្យកុមារមានភាពស្រមើស្រមៃ និងក្តីសុបិន។

 

គន្លឹះ និងធនធានអំណាន

ការអានជាមួយកុមារ មានភាពងាយស្រួល និងរីករាយ។ យើងបានបង្កើតធនធាន និងសកម្មភាពជំនួយ ដែលអាចធ្វើឱ្យការអានមានភាពងាយស្រួល និងរីករាយជាងមុន។